លោកស្រី ម៉ែន ស៊ីណា អភិបាលរងស្រុក បានអញ្ជើញចុះគាំទ្រកិច្ចប្រជុំ គ.ក.ន.ក របស់រដ្ឋបាលឃុំថាឡាបរិវ៉ាត់

07-ឧសភា-2021 - ម៉ោង 11:06:AM

(សាលាឃុំថាឡាបរិវ៉ាត់) នាព្រឹកថ្ងៃសុក្រ ១១រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ លោកស្រី ម៉ែន ស៊ីណា អភិបាលរងស្រុក បានអញ្ជើញចុះគាំទ្រកិច្ចប្រជុំ គ.ក.ន.ក របស់រដ្ឋបាលឃុំថាឡាបរិវ៉ាត់ ដែលមានរបៀបវារៈនៃកិច្ចប្រជុំដូចខាងក្រោម ៖

 

 

 

១. ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងរបៀបវារៈនៃកិច្ចប្រជុំប្រចាំខែ មីនា

២. ពិនិត្យ និងអនុម័តកំណត់ហេតុ ប្រជុំខែកុម្ភៈ

៣. រាយការណ៍ និងពិភាក្សាស្ថានភាពអប់រំ

៤. រាយការណ៍ និងពិភាក្សាស្ថានភាពមាតា និងកុមារ

៥. រាយការណ៍ អំពីអត្រានុកូលដ្ឋាន

៦. បញ្ហាផ្សេងៗ

 

 

 

រដ្ឋបាលស្រុកថាឡាបរិវ៉ាត់