ពិធីប្រកាសផ្លាស់ប្តូរ ជំទប់ទី១ ជំទប់ទី២ និងសមាជិក ក្រុមប្រឹក្សាឃុំស្រែឫស្សី

15-ឧសភា-2021 - ម៉ោង 08:32:PM

នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ លោកស្រី ម៉ែន ស៊ីណា និងលោក គីន សុគន្ធ អភិបាលរងស្រុក បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្លាស់ប្តូរ ជំទប់ទី១ ជំទប់ទី២ និងសមាជិក ក្រុមប្រឹក្សាឃុំស្រែឫស្សី ។

 

 

 

 

 

 

 

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកនាយកទីចាត់ការធនធានមនុស្ស សាលាខេត្ត លោកលោកស្រី មេឃុំ ស្មៀន សមាជិកក្រុមប្រឹក្សាឃុំ និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ (ដោយអនុវត្តវិធានសុវត្ថិភាព ៣កុំ ៣ការពារ) ។
*យោងប្រកាសលេខ ១១៥៣ ប្រ.ក ចុះថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ។
 
រដ្ឋបាលស្រុកថាឡាបរិវ៉ាត់