ឯកឧត្តមអភិបាល ខេត្តស្ទឹងត្រែង និងឯកឧត្តមអភិបាល ខេត្តពោធិសាត់ ព្រមទាំងលោកជំទាវ បានអញ្ជើញកាន់បិណ្ឌ នៅវត្តវេឡុវ័ន្ត (វត្តស្រែឫស្សី) ខេត្តស្ទឹងត្រែង

16-កញ្ជា-2020 - ម៉ោង 03:35:PM

នាថ្ងៃពុធ ១៤រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិសាត់ ព្រមទាំងលោកជំទាវ  បានអញ្ជើញកាន់បិណ្ឌវេនទី១៤ នៅវត្តវេឡុវ័ន្ត (វត្តស្រែឫស្សី) ក្នុងឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

 

 

 

 

ពិធីបុណ្យកាន់បិណ្ឌនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត លោក លោកស្រី មន្ត្រីរាជការជុំវិញខេត្ត ព្រមទាំង ពុទ្ធបរិស័ទជិតឆ្ងាយផងដែរ ។

 

 

 

 

ឯកឧត្តមបានប្រគេន ទេយ្យវត្ថុមាន អង្ករ ១ បេ ទឹកសុទ្ធ ១៣កេស ទឹកក្រូច ១៣កេស មី ១០កេស ទឹកដោះគោ ១កេស ត្រីខ ២កេស ចង្ហាន់បង្អែប ធូប ទៀន តែ ស្ករ និងបច្ច័យបួនប្រគេនព្រះសង្ឃ១៨អង្គ ក្នុង ១អង្គ ៥០,០០០រៀល ព្រមទាំងបច្ច័យតំកល់ ៣,៣៣៧,០០០រៀល ។

 

 

 

 

 

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះផងដែរ ឯកឧត្តមក៏បានឧបត្ថម្ភ ដល់ក្រុមប្រឹក្សាស្រុក១៥នាក់ ក្រុមប្រឹក្សាឃុំ ៥នាក់ និងស្មៀនឃុំ ក្នុង១នាក់ ទទួលបានសារុង៥ និងថវិកា ២០០,០០០រៀល សរុបថវិកាចំនួន ៤,២០០,០០០ រៀល ។ ប្រជាពលរដ្ឋ ១២០នាក់ ក្នុង១នាក់ទទួលបានសារុង១ ថវិកា ២០,០០០រៀល សរុបថវិកាចំនួន ២,៤០០,០០០ រៀល ។

 

ប្រភព ៖ រដ្ឋបាលស្រុកថាឡាបរិវ៉ាត់