លោកអភិបាល នៃគណៈអភិបាលស្រុកបានចុះពង្រឹងការគ្រប់គ្រងរដ្ឋបាល និងការផ្ដល់សេវាសាធារណៈរបស់រដ្ឋបាលឃុំសំអាង

23-មករា-2021 - ម៉ោង 12:49:PM

នារសៀល ថ្ងៃព្រហស្បត្តិ៍ ៨កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំនៃរដ្ឋបាលស្រុកថាឡាបរិវ៉ាត់ ចំពោះកិច្ចការងារនៅរដ្ឋបាលឃុំ និងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ លោក សន សារឿន អភិបាលនៃគណៈអភិបាលស្រុក បានចុះពិនិត្យ និងពង្រឹងកិច្ចការងារទូទៅ របស់រដ្ឋបាលឃុំសំអាង ដែលមានការអញ្ជើញចូលរួមពី លោកនាយករដ្ឋបាលស្រុក លោកមេឃុំ លោកលោកស្រីក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ប៉ុស្តិ៍រដ្ឋបាល និងអ្នកពាក់ព័ន្ធក្នុងឃុំ ដែលប្រព្រឹត្តទៅនៅសាលាឃុំសំអាង ។

 

 

 

លោក អភិបាលនៃគណៈអភិបាលស្រុក ក៏បានសង្កត់ធ្ងន់ទៅលើ ការយកចិត្តទុកដាក់ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ ក្នុងភាពជាអាជ្ញាធរមូលដ្ឋាន ។

 

 

 

 

 

រដ្ឋបាលស្រុកថាឡាបរិវ៉ាត់