“បានទៅហើយ ចង់ទៅទៀត” រមណីយដ្ឋានភ្នំឈ្ងោក និងភ្នំក្ងោកមាស ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង

02-កញ្ជា-2020 - ម៉ោង 08:51:PM

នៅចាំអីទៀត តោះទៅលេងរមណីយដ្ឋានធម្មជាតិភ្នំឈ្ងោក និងល្អាងភ្នំក្ងោកមាស ទេសភាពដ៏ស្រស់ត្រកាលតាមដងផ្លូវ ថ្មភ្នំប្រៀបដូចជារូបគំនូរ រក្ខជាតិប្លែកៗដុះត្រៀបត្រាគ្នាគួរអោយចង់គយគន់ ។

 

 

 

 

 

រមណីយដ្ឋានធម្មជាតិភ្នំឈ្ងោក ស្ថិតក្នងព្រៃសហគមន៍ភ្នំជម្រកសត្វ ភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់​ ខេត្តស្ទឹងត្រែង ធ្វើដំណើរពីទីរួមខេត្តស្ទឹងត្រែង ឆ្លងកាត់ស្ពានឆ្លងទន្លេរមេគង្គ តាមបណ្ដោយផ្លូវជាតិលេខ ៩ ចម្ងាយ ៣៥ គ.ម ដល់ចំណុចផ្សារដីឡូត៌ឆ្វាំង បត់ស្ដាំដៃចម្ងាយ ៣ គ.ម យើងនឹងបានទៅដល់ជើងភ្នំជាក់ជាមិនខាន ។

 

 

 

 

 

 

 

 

នៅពេលធ្វើដំណើរចុះពីផ្លូវជាតិលេខ៩ តាមផ្លូវគ្រួសក្រហមយើងឃើញភ្នំជាច្រើនអមទៅដោយរុក្ខជាតិបៃតងខ្ចីកំពុងបង្ហាញសម្រស់នៃធម្មជាតិ រួចធ្វើដំណើរឡើងភ្នំដោយថ្មើរជើងតាមកាំជណ្ដើរឈើទៅកាន់ល្អាង និងកំពូលភ្នំ ។

 

 

 

 

 

 

 

 

ពិតជាមានអារម្មណ៍ប្លែក ក្នុងល្អាងពិតជាត្រជាក់ ទេសភាពកំពូលភ្នំពិតជានឹកស្មានមិនដល់មែនធម្មជាតិពណ៌បៃតងនៅខាងក្រោម បក្សីតូចធំហើរត្រសង ខ្យល់បក់ស្លឹកឈើលឺសូរប្រៀបដូចជាតន្ត្រី​កំពុងកំដរអារម្មណ៍អស់លោកអ្នក ឲ្យធូរស្បើយពីទុកកង្វល់ យើងក៏អាចធ្វើដំណើរទៅទស្សនាល្អាងប្រជៀវផងដែរ ។

 

ប្រភព ៖​ រដ្ឋបាលស្រុកថាឡាបរិវ៉ាត់