“កុំលឺតែគេថា ត្រូវទៅអោយដល់” តំបន់ទេសចរណ៍ធម្មជាតិ ភ្នំអាចារ្យភ្លើង ឬភ្នំនាគខៀវ ខេត្តស្ទឹងត្រែង

27-សីហា-2020 - ម៉ោង 01:58:PM

ធ្លាប់លឺគេថា ១០ដង មិនស្មើរនឹងបានទៅឃើញម្ដង ទេសភាពដ៏ស្រស់ត្រកាល ថ្មភ្នំហាក់ដូចជារលកនៃទឹកសមុទ្រ យើងធ្វើដំណើរទៅកាន់កំពូលភ្នំ កាត់តាមជ្រលងថ្ម តោងពួរ តោងវល្លិ បង្កើតនូវបទពិសោធនថ្មី និងគយគន់រុក្ខជាតិប្លែកៗ ។

 

 

 

តំបន់ទេសចរណ៍ធម្មជាតិ ភ្នំអាចារ្យភ្លើង ឬភ្នំនាគខៀវ ស្ថិតក្នុងឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ធ្វើដំណើរពីទីរួមខេត្តស្ទឹងត្រែង ឆ្លងកាត់ស្ពានឆ្លងទន្លេរមេគង្គ តាមបណ្ដោយផ្លូវជាតិលេខ៩ ចំងាយ៧០ គ.ម បត់ស្ដាំដៃប្រមាណ២០០ ម យើងនឹងបានទៅដល់ជើងភ្នំ ។

 

 

 

 

 

 

 

 

 

ពិតជាមិនគួរអោយជឿថាភ្នំដ៏តូចមួយនេះ ពោរពេញទៅដោយផ្ទាំង ជ្រលងថ្ម ដ៏អស្ចារ្យ ហើយក៏មាននូវរុក្ខជាតិតូចធំខៀវខ្ចី គួរអោយចង់ទស្សនា លុះបានធ្វើដំណើរទៅដល់លើកំពូលភ្នំ យើងបានទស្សនានូវទេសភាពព្រៃប្រឹក្សាដែលកំពុងតែ​បង្ហាញនូវ ភាពជាធម្មជាតិដ៏ស្រស់ត្រកាល ប្រៀបដូចជាកំពុងតបស្នង និងបម្រើអារម្មណ៍ អោយយើងបាត់អស់ភាពស្មុគស្មាញទាំងឡាយទាំងពួង ហើយទទួលយកនូវរឿងថ្មីៗទាំងឡាយដែលល្អៗសម្រាប់ជីវិត ៕

ប្រភព ៖ រដ្ឋបាលស្រុកថាឡាបរិវ៉ាត់

រូបភាព ៖ សួស្ដី ថតរូប