ប្រជាពលរដ្ឋក្នុងឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ មានក្ដីត្រេកអរសាទរ និងគោរពថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្ត ដែលលោកតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន

12-មិនា-2021 - ម៉ោង 09:15:PM

ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង អញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាមណ្ឌលសុខភាពកាំងចាម (ឃុំកាំងចាម)

 

 

 

 

 

 

នារសៀលថ្ងៃសុក្រ ១៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាមណ្ឌលសុខភាពកាំងចាម ដែលមានទំហំ ១០ម៉ែត្រ x ១២ម៉ែត្រ ស្ថិតនៅភូមិកាំងចាម ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

 

 

 

 

 

 

 

ក្នុងពិធីនោះផងដែលក៏មានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត ប្រធានមន្ទីរសុខាភិបាលខេត្ត លោកអភិបាលស្រុកថាឡាបរិវ៉ាត់ ព្រមទាំងអាជ្ញាធរភូមិ ឃុំ ផងដែរ ។

 

រដ្ឋបាលស្រុកថាឡាបរិវ៉ាត់