ក្រុមប្រឹក្សាស្រុក គណៈអភិបាល មន្រ្តីរាជការ នៃរដ្ឋបាលស្រុកថាឡាបរិវ៉ាត់ បានចូលនាំយកសម្ភារៈ និងបច្ច័យចូលរួមបុណ្យសពលោកតា ម៉ៅ ណូកែវ នៅភូមិអូរត្រែល ឃុំថាឡាបរិវ៉ាត់

21-តុលា-2021 - ម៉ោង 07:12:PM

ថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១

 

ដើម្បីចូលរួមសម្ដែងនូវទុក្ខដ៏សែនក្រៀមក្រំ និងសោកស្ដាយជាទីបំផុតជាមួយនិងក្រុមគ្រួសារដែលបានបាត់បង់មនុស្សជាទីស្រលាញ់ និងជាទីគោរព ក្រុមប្រឹក្សាស្រុក គណៈអភិបាល មន្រ្តីរាជការ នៃរដ្ឋបាលស្រុកថាឡាបរិវ៉ាត់ បានចូលនាំយកសម្ភារៈ និងបច្ច័យចូលរួមបុណ្យសពលោកតា ម៉ៅ ណូកែវ ដែលអតីតភាពបានចូលរួមបម្រើការជាសមាជិកក្រុមប្រឹក្សាស្រុកអាណត្តិទី ១ រយៈពេល៥ឆ្នាំ ដោយគិតពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១២ និងកន្លងមកជាប្រធានមន្ទីរស្រុកអស់រយៈពេល៥ឆ្នាំ ដោយគិតពីឆ្នាំ១៩៩៨រហូតដល់ឆ្នាំ២០០២ មានស្នាដៃឆ្នើមក្នុងការគាំទ្រការងារអភិវឌ្ឍន៍ស្រុក ព្រមទាំងបានជួយការងាររដ្ឋបាលទូទៅក្នុងរដ្ឋបាលស្រុកថាឡាបរិវ៉ាត់ផងដែរ។

 

 

 

 

 

 

ដែលលោកបានធ្វើកាលកិរិយាទៅលោកខាងមុខ នាថ្ងៃអង្គារ ១៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១វេលាម៉ោង ១២:០០នាទី រំលងអធ្រាត្រ ដោយរោគគាពាធ។

សម្ភារៈរួមមាន ៖

អង្ករ ០១បេ ៥០គីឡូក្រាម

មី ០២កេស

ទឹកត្រី ០១យួរ

ទឹកស៊ីអ៊ីវ ០១យួរ

ទឹកសុទ្ធ ១១យួរ

អំបិល ០៣កញ្ចប់

និងបច្ច័យចំនួន ១,២៨៥,០០០ រៀល ។

 

រដ្ឋបាលស្រុកថាឡាបរិវ៉ាត់