ពិធីប្រគេនទៀនព្រះវស្សា និងគ្រឿងឧបភោគបរិភោគ ប្រគេនព្រះសង្ឃ ២៧ អង្គ ដែលគង់ចាំព្រះវស្សា ចំនួន ២៧ វត្ត ក្នុងស្រុកថាឡាបរិវ៉ាត់

30-កក្តដា-2021 - ម៉ោង 04:08:PM

(វត្តឧទ្ទិស្សារាម) នាព្រឹកថ្ងៃសុក្រ ៦រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ២០២១ រដ្ឋបាលស្រុកថាឡាបរិវ៉ាត់ បាននិមន្តព្រះសង្ឃ ២៧ អង្គ ដែលគង់ចាំព្រះវស្សា ចំនួន ២៧វត្ត ក្នុងស្រុកថាឡាបរិវ៉ាត់ ដើម្បីរៀបចំពិធីប្រគេនទៀនព្រះវស្សា និងគ្រឿងឧបភោគបរិភោគ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម ញ៉ែម សាម៉ន សមាជិកព្រឹទ្ធសភា ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ គង់ សំអាត ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ផាត ផារិទ្ធ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង រួមជាមួយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត មន្រ្តីរាជការ ពុទ្ធបរិស័ទចំណុះជើងវត្ត ។

 

 

 

 

 

 

 

 

 

 

ដោយបាននាំយកទៀនព្រះវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យ ចំនួន ១២,៥០០,០០០៛ ( ដប់ពីរលានប្រាំរយពាន់រៀលគត់) ទៅប្រគេនព្រះ សង្ឃទាំង២៧ វត្ត ក្នុងនោះឯកឧត្តម ម៉ុម សារឿន និងលោក ជំទាវ គង់ សំអាត បានប្រគេនបច្ច័យបន្ថែម ក្នុង១វត្ត ១០០,០០០ ៛ ( មួយរយពាន់រៀល) និងសំភារៈបរិក្ខា គ្រឿងឧបភោគបរិភោគ បន្ថែមមួយចំនួនទៀតផងដែរ ។

 

រដ្ឋបាលស្រុកថាឡាបរិវ៉ាត់