ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ប៉ុស្តិ៍សុខភាព អាគារសាលាបឋម អនុវិទ្យាល័យ ឃុំកាំងចាម ការសាងសង់ផ្លូវ ១ខ្សែ ស្ថិតក្នុងឃុំស្រែឫស្សី និងស្ពាន ចំនួន ៣កន្លែង ស្ថិតក្នុងឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់

06-កក្តដា-2021 - ម៉ោង 02:17:PM

នៅព្រឹកថ្ងៃអង្គារ ១២រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ និងគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំអភិបាលស្រុកថាឡាបរិវ៉ាត់ ប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ប៉ុស្តិ៍សុខភាព អាគារសាលាបឋម អនុវិទ្យាល័យ ស្ថិតក្នុងឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

 

 

 

 

 

 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បានអញ្ជើញពិនិត្យការសាងសង់ផ្លូវក្រាលគ្រួសក្រហម ចាប់ពីចំណុចផ្លូវជាតិលេខ៩(ឃុំស្រែឫស្សី) ទៅកាន់ភូមិជាំធំ ឃុំកោះស្នែង និងស្ពានឈើចំនួន ០៣កន្លែង ក្នុងភូមិវាលខ្សាច់ ឃុំថាឡាបរិវ៉ាត់ ដែលកំពុងសាងសង់បានប្រមាណជា ៩៥% ។

 

 

 

 

 

ឯកឧត្តមក៏បានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន បង្កើនការយកចិត្តទុកដាក់ និងពន្លឿនដំណើរការសាងសង់បន្ថែមទៀត ដើម្បីសម្រេចបានជាដំណាក់កាលៗ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ទៅលើគុណភាពស្ថាបនា ។

 

 

 

 

 

 

 

ហេដ្ឋារចនាសម្ព័ន្ធទាំងនេះបានបង្កលក្ខណៈងាយស្រួលកាន់តែច្រើនដល់ប្រជាពលរដ្ឋមូលដ្ឋាន បានមកទទួលការផ្តល់សេវាពិនិត្យសុខភាព, ងាយស្រួលក្នុងការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនកសិផលមកកាន់ទីផ្សារ លើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃ ។

 

រក្សាសិទ្ធិកែសម្រួលដោយ ៖ រដ្ឋបាលស្រុកថាឡាបរិវ៉ាត់