កិច្ចប្រជុំពិភាក្សាជាសាធារណៈជាមួយប្រជាពលរដ្ឋ ស្ដីពីការអនុវត្តគម្រោងសាងសង់ផ្លូវបេតុងអាមេ ០១ខែ្ស ប្រវែង ៧៦៩ម៉ែត្រ ស្ថិតនៅភូមិថាឡាបរិវ៉ាត់ ឃុំថាឡាបរិវ៉ាត់

05-កក្តដា-2021 - ម៉ោង 08:32:PM

នាព្រឹក ថ្ងៃចន្ទ ១១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១

 

នៅសាលប្រជុំធំសាលាស្រុកថាឡាបរិវ៉ាត់ មានកិច្ចប្រជុំពិភាក្សាជាសាធារណៈជាមួយប្រជាពលរដ្ឋ ស្ដីពីការអនុវត្តគម្រោងសាងសង់ផ្លូវបេតុងអាមេ ០១ខែ្ស ប្រវែង ៧៦៩ម៉ែត្រ ស្ថិតនៅភូមិថាឡាបរិវ៉ាត់ ឃុំថាឡាបរិវ៉ាត់ ដែលជាថវិការបស់ ធនាគារអភិវឌ្ឍអាស៊ី (ADB) ក្រោមអធិបតីភាព លោក​ ថៃ អ៉ី អភិបាលរងស្រុក តំណាងអោយ លោក សន សារឿន អភិបាលនៃគណៈអភិបាលស្រុក ។ ដែលមានរបៀបវារៈដូចខាងក្រោម៖

 

 

 

 

 

 

១.  មតិបើកអង្គប្រជុំ ដោយ លោក ថៃ អ៉ី អភិបាលរងស្រុក

២.  ការណែនាំ កិច្ចពិភាក្សា និងពិគ្រោះយោបល់ ដោយ លោក ខេង វណ្ណនី ប្រ.ការិ.ផែនការ

៣.  ការណែនាំអំពីការគម្រោង ដោយ លោក ទូច លីហ័ង អនុ.រដ្ឋបាល និងហិរញ្ញវត្ថុ

៤.  ការបង្ហាញអំពីកូនសៀវភៅពត៌មានគម្រោង និងការអនុវត្តគម្រោងរបស់ក្រុមប្រឹក្សាភិបាលគ្រប់គ្រងមូលនិធិវិនិយោគ

៥.  ការចូលរួមរបស់ក្រុមការងារថ្នាក់ជាតិ

៦.  សំនួរ-ចម្លើយ និងការចូលរួមមតិរបស់ប្រជាពលរដ្ឋ

៧. មតិបូកសរុបបិទអង្គប្រជុំ ដោយ លោក ថៃ អ៉ី ។

 

 

 

 

ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ក្រុមប្រឹក្សាភិបាលគម្រោង (Video Conference) ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមន្ត្រីរាជការពាក់ព័ន្ធ ។

 

រដ្ឋបាលស្រុកថាឡាបរិវ៉ាត់