លោក ថៃ អ៉ី អភិបាលរងស្រុកនិងសហការី នាំយកគ្រឿងឧបភោគ បរិភោគប្រគល់ជូនកងកំលាំង និងមន្ត្រីសុខាភិបាលប្រចាំការគោលដៅ ភូមិស្រឡៅ

02-កក្តដា-2021 - ម៉ោង 07:46:PM

ថ្ងៃសុក្រ ៨រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១

 

 

 

លោក ថៃ អ៊ី អភិបាលរងស្រុក និងសហការីនាំយកគ្រឿងឧបភោគ បរិភោគ របស់សប្បុរសជន រួមមាន អង្ករ ៥០គ.ក មី ០៥កេស ភេសជ្ជៈ ០១កេស ត្រីខ ០២យួរ ទឹកសុទ្ធ ១៥យួរ ម៉ាស់ ០៥ប្រអប់ ថវិកា៥០០,០០០រៀល ផ្តល់ជូនកងកំលាំង និងមន្ត្រីសុខាភិបាលប្រចាំការគោលដៅ ភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

 

រដ្ឋបាលស្រុកថាឡាបរិវ៉ាត់