30-មិថុនា-2021 - ម៉ោង 02:35:PM
ថ្ងៃពុធ ៦រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១
រដ្ឋបាលស្រុកថាឡាបរិវ៉ាត់ សូមគោរពថ្លែងអំណរគុណ ចំពោះ លោក សរ សុខស្រូយ និងលោកស្រី ខឹម សំអុល ព្រមទាំងបុត្រ ម្ចាស់ការ៉ាស់សាំងស្រូយរស្មី និងសហគ្រាសផលិតទឹកបរិសុទ្ធ រស្មីមេគង្គ ដែលបានចូលរួមឧបត្ថម្ភនូវសម្ភារៈដូចជា៖
-ទឹកបរិសុទ្ធរស្មីមេគង្គ ចំនួន ៥០យួរ
-មី ចំនួន ៤០កេស
-ត្រីខកំប៉ុង ចំនួន ៤០យួរ
-ភេសជ្ជ: ចំនួន ០៦កេស
-ម៉ាស់ ចំនួន ២០០០ម៉ាស់
ដើម្បីគាំទ្រដល់ គណៈកម្មការប្រយុទ្ធប្រឆាំងកូវីដ-១៩ស្រុក ក្នុងវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ សូម លោក លោកស្រី ព្រមទាំងក្រុមគ្រួសារទទួលបាននូវសុខភាពល្អបរិបូណ៌ និងសមប្រកបតែនឹងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
រដ្ឋបាលស្រុកថាឡាបរិវ៉ាត់