អណ្ដូងទឹកស្អាត ចំនួន១០អណ្ដូង របស់សមាគមបេសកកម្មដំណឹងល្អ ដែលជាថវិកាផ្ទាល់របស់ ឯកឧត្តម ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងលោកជំទាវ ត្រូវបានប្រគល់ជូន និងដាក់អោយប្រើប្រាស់ក្នុងឃុំចំនួន ០៣ មានឃុំស្រែឬស្សី ឃុំថាឡាបរិវ៉ាត់ និងឃុំអន្លង់ជ្រៃ

18-មិថុនា-2021 - ម៉ោង 03:38:PM

ថ្ងៃព្រហស្បតិ៍ ៨កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១

ស្រុកថាឡាបរិវ៉ាត់៖ ឯកឧត្តម ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការ និងសាសនា បានប្រគល់ និងដាក់អោយប្រើប្រាស់អណ្ដូងទឹកស្អាត ចំនួន១០អណ្ដូង របស់សមាគមបេសកកម្មដំណឹងល្អ ជូនដល់ប្រជាពលរដ្ឋ ក្នុងឃុំចំនួន ០៣ មានឃុំស្រែឬស្សី ថាឡាបរិវ៉ាត់ និងឃុំអន្លង់ជ្រៃ ដើម្បីរួមចំណែកលើកកម្ពស់សុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើង ។

 

 

 

 

 

 

 

 

 

 

ចំពោះទឹកចិត្តប្រកបដោយកាយវិការសប្បុរសនេះ បានបញ្ជាក់ពីសន្ដានចិត្ត រួមចំណែក ជាមួយអជ្ញាធរមូលដ្ឋាន ឃុំ ស្រុក ខេត្ត ក្នុងការដោះស្រាយការលំបាក និងសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

 

រដ្ឋបាលស្រុកថាឡាបរិវ៉ាត់