កិច្ចប្រជុំ ស្ដីពីការកំណត់ការកាយព្រំដី ភ្នំចាបភ្លើង (ភ្នំនាគខៀវ)

16-មិថុនា-2021 - ម៉ោង 08:56:PM

ថ្ងៃពុធ ៧កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១
សាលាស្រុកថាឡាបរិវ៉ាត់ ៖ លោកជំទាវ កែវ សាវឿន អភិបាលរងខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្ដីពីការកំណត់ការកាយព្រំដីភ្នំចាបភ្លើង (ភ្នំនាគខៀវ) ក្នុងគោលបំណងអភិរក្សតំបន់នោះ អោយក្លាយទៅជាទីតាំងមជ្ឈមណ្ឌលវិបស្សនាធុរៈ និងកែលម្អឲ្យទៅជាតំបន់អេកូទេសចរណ៍ធម៌ជាតិ និងវប្បធម៌ ដែលមានទីតាំងនៅភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

 

 

 

 

 

 

 

 

 

ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក សន សារឿន អភិបាលស្រុក លោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ជាអនុប្រធាន និងសមាជិក លោកអធិការនគរបាលស្រុក ព្រមទាំងអង្គភាពពាក់ព័ន្ធជុំវិញស្រុកផងដែរ ។

 

រដ្ឋបាលស្រុកថាឡាបរិវ៉ាត់