លោក សន សារឿន ប្រធាន ស.ស.យ.ក ស្រុកថាឡាបរិវ៉ាត់ បាននាំយកសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគប្រគល់ជូនដល់ ក្រុមការងារប្រចាំការគោលដៅត្រួតពិនិត្យ និងមណ្ឌលចត្តាឡីស័កកំរិត១

23-មិនា-2021 - ម៉ោង 08:46:PM

នារសៀល ថ្ងៃអង្គារ ១០កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ លោក សន សារឿន អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកថាឡាបរិវ៉ាត់  បានដឹកនាំសមាជិក សមាជិកា នាំយកសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគប្រគល់ជូនដល់ កងកម្លាំង និងមន្ត្រីសុខាភិបាល ដែលប្រចាំការគោលដៅត្រួតពិនិត្យ និងមណ្ឌលចត្តាឡីស័កកំរិត១ ស្រុកថាឡាបរិវ៉ាត់ ។

 

 

 

 

 

 

 

 

 

 

គោលដៅត្រួតពិនិត្យ និងមណ្ឌលចត្តាឡីស័កកំរិត១ ស្រុកថាឡាបរិវ៉ាត់នេះផងដែរគឺ ស្ថិតនៅភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡា​បរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

 

 

 

 

 

 

 

រដ្ឋបាលស្រុកថាឡាបរិវ៉ាត់