ហាងលក់ម៉ូតូហុងដា ឈួ ស៊ុន បានឧបត្ថម្ភម៉ាស់ចំនួន ១,០០០ ដល់រដ្ឋបាលស្រុកថាឡាបរិវ៉ាត់

15-មិនា-2021 - ម៉ោង 02:35:PM

ថ្ងៃចន្ទ ២កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលស្រុកថាឡាបរិវ៉ាត់ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់លោក ឈួ សែ និងលោកស្រី ជូ សោភា ម្ចាស់សាខាលក់ម៉ូតូហុងដា ឈួ ស៊ុន ខេត្តស្ទឹងត្រែង ដែលបានឧបត្ថម្ភម៉ាស់ចំនួន ១,០០០ ដល់រដ្ឋបាលស្រុក ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
 
 
 
សូមជូនពរ លោក លោកស្រី និងក្រុមគ្រួសារ ព្រមទាំងសហការី ទទួលបាននូវសុខភាពល្អ ជោគជ័យក្នុងមុខរបរ និងជួបប្រទះពុទ្ធពរ ទាំង៤ប្រការ គម្បីឃ្លាងឃ្លៀតឡើយ ។
 
រដ្ឋបាលស្រុកថាឡាបរិវ៉ាត់