ប្រជាជនស្រុកថាឡាបរិវ៉ាត់ សូមគោរពថ្លែងអំណរគុណ និងសាទរចំពោះការយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពីសំណាក់ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង

06-គុម្ភះ-2021 - ម៉ោង 08:12:PM

នៅព្រឹកថ្ងៃសៅរ៍ ៩រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំមន្ត្រីជំនាញ និងលោកអភិបាលស្រុកថាឡាបរិវ៉ាត់ ចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែង នូវការសាងសង់ស្ពានដែកបេឡេក្បាលបេតុងចំនួន ២ កន្លែង​ ៖​ ស្ពានទី១​ ប្រវែង​២៤ម៉ែត្រ​ ស្ពានទី២​ ប្រវែង​ ២៧ម៉ែត្រ​ បច្ចុប្បន្នសាងសង់សម្រេចបាន១០%​ ស្ថិតក្នុងភូមិកាំង​ក្ងោក ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់​ តភ្ជាប់ដល់ឃុំសៀមបូក ស្រុកសៀមបូក ។

 

 

 

 

 

 

 

ជានិច្ចជាកាល ឯកឧត្តម តែងចុះជាប់ជាមួយមូលដ្ឋាន ផ្ដួចផ្ដើមកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ លូ ស្ពាន សាលារៀន មណ្ឌលសុខភាព អណ្តូងទឹកស្អាត វត្តអារាម ពិសេសការលើកកំពស់ជីវភាពប្រជាពលរដ្ឋអោយកាន់តែប្រសើរឡើង ៕

 

រដ្ឋបាលស្រុកថាឡាបរិវ៉ាត់