ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់មណ្ឌលសុខភាពអន្លង់ភេ ការកសាងសាលាឆទាន ផ្លូវ​ និងស្ពាន ១កន្លែង ស្ថិតក្នុងឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់

03-មិថុនា-2021 - ម៉ោង 08:50:PM

នៅព្រឹកថ្ងៃអង្គារ ៦រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ និងគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំអភិបាលស្រុក ប្រធាន អនុប្រធានមន្ទីរអង្គភាពមួយ ចំនួន ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់មណ្ឌលសុខភាពអន្លង់ភេ ការកសាងសាលាឆទាន ផ្លូវ​ និងស្ពានអូររុនប្រវែង ៣១ម៉ែត្រ ស្ថិតក្នុងឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ហេដ្ឋារចនាសម្ព័ន្ធទាំងនេះបានបង្កលក្ខណៈងាយស្រួលកាន់តែច្រើនដល់ប្រជាពលរដ្ឋមូលដ្ឋាន បានមកទទួលការផ្តល់សេវាពិនិត្យសុខភាព, ងាយស្រួលក្នុងការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនកសិផលមកកាន់ទីផ្សា លើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃ។

 

 

 

 

 

 

 

ក្នុងឱកាសនោះដែរឯកឧត្តម ម៉ុម សារឿន បានផ្តល់នូវថវិកាផ្ទាល់ខ្លួនចំនួន ៣.១០០ដុល្លារ សម្រាប់កសាងមណ្ឌលសុខភាព និងស្ពាន ថវិកាចំនួន ១លានរៀល សម្រាប់ជួយកសាងសាលាឆទាន និងជូនថវិកា ១០០$ដុល្លារ ជូនដល់បងប្អូនកម្មករសាងសង់ស្ពានដើម្បីជាការលើកទឹកចិត្ត៕

 

ប្រភពអត្ថបទ ៖  Facebook Page (Stung Treng Provincial Administration)